ជីវប្រវត្តិរបស់កុមារី រិទ្ធ សូនីតា

ស្តង់ដារ

140619181406_02

កុមារី រិទ្ធ សូនីតា បេក្ខភាព​កម្មវិធី “ផ្កាយ​រះ​ក្នុង​សួន” កាលពីឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​បន្ត​បន្ទាប់ ជា​មួយ​ការ​បញ្ចេញ​ទេពកោសល្យ​បក​ស្រាយ​បទ​ចម្រៀង ដោយ​ម្ដង​ច្រៀង​ជា​ភាសា​ខ្មែរ ម្ដង​ជា​ភាសា​ចិន​ជាមួយ​សំឡេង​ដ៏​ស្រួច​ស្រេះ។

បុរាណបានពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”មានន័យថា ប្រសិនបើឪពុកម្តាយ ជីដូនជីតា ធ្វើការងារ ឬក៏ប្រកបរបរអ្វី មួយនោះរមែងមានកូនចៅណាមួយកាត់តាមមិនខានឡើយ ។ ដូចជាកុមារីដែលជាម្ចាស់ពានរង្វាន់ចម្រៀងសម័យឆ្នាំ២០១៣ របស់ស្ថានីយទូរទស្សន៍ CTN រូបនេះមានឈាមជ័រជីតាជាអតីតអ្នកចម្រៀងកាលពីទសវត្សរ៍ឆ្នាំ១៩៧០នោះ បានបណ្តាលចិត្តរបស់ នាងឱ្យផ្តោត និងស្រឡាញ់វិស័យចម្រៀងសម័យតាំងតែដឹងក្តីរហូតបានក្លាយជាម្ចាស់ជ័យលាភី ។

កុមារី រិទ្ធ មានសូនីតា ទើបតែមាន វ័យ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានក្លាយជាម្ចាស់ ជ័យលាភីចម្រៀងសម័យនៅក្នុងកម្មវិធីប្រឡង ចម្រៀងកុមាររបស់ស្ថានីយទូរទស្សន៍ CTNកាល ពីឆ្នាំ២០១៣ ។ សូនីតា មានទេពកោសល្យច្រៀង យ៉ាងពិរោះក្រអៅក្រអួន និងពិសេសនោះគឺមាន សំនៀងស្រដៀងទៅហ្នឹងអ្នកចម្រៀងជាន់ដើម គឺអ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ។

លើកដៃអង្អែលក្បាលចៅស្រី លោក ឡុង សេងអួន វ័យ៦២ឆ្នាំ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន រៀបរាប់ថា ចៅរបស់ខ្ញុំនេះមានទេពកោសល្យ ខាងផ្នែកចម្រៀងសម័យតាំងពីគេទើបតែចេះ និយាយតតាក់តតុបមកម៉្លេះ ។ សព្វថ្ងៃចៅរបស់ ខ្ញុំកំពុងរៀននៅថ្នាក់ទី៤ នៅសាលាបឋមសិក្សា សម្តេច ហេង សំរិន ព្រែកហូរ ។ សម្លឹងមើល មុខចៅស្រីដោយក្តីអាណិត លោកតាប្រកប ដោយព្រហ្មវិហារធម៌រូបនេះបានរម្លឹក និង តំណាលអំពីជីវិត សូនីតា ថា សូនីតា ជាកូនស្រី ពៅក្នុងចំណោមបងប្អូនចំនួន៣នាក់(ប្រុស ម្នាក់) ។ នាងមានឪពុកឈ្មោះ រដ្ឋ សុវណ្ណរិទ្ធ និងម្តាយឈ្មោះ ឡុង សិរីរដ្ឋា ដែលត្រូវជាកូន ស្រីរបស់ខ្ញុំ តែពួកគេបានបែកបាក់គ្នាតាំងពី សូនីតា នាងនៅក្នុងផ្ទៃម្តាយបាន៣ខែម៉្លេះ ។

លោក ឡុង សេងអួន បានប្រាប់ឱ្យដឹងថា តាមពិតទៅ ចៅនេះវាកាត់មករកខ្ញុំ ព្រោះ កាលពីនៅកម្លោះក្នុងទសវត្សរ៍ទី៧០ ខ្ញុំក៏ជាអ្នក ចម្រៀងម្នាក់ដែរ ។ បន្ទាប់ពីរៀបការបានកូន ប្រុសស្រីពីរនាក់ និងមានផ្ទៃពោះ សូនីតា នៅ ក្នុងផ្ទៃនោះ កូនស្រី និងកូនប្រសារបស់ខ្ញុំក៏កើត មានទំនាស់ទាស់ទែងគ្នាជារើយៗ ដោយសារ តែប៉ារបស់ សូនីតា ចេះតែលួចលាក់មានស្រី ញីនៅខាងក្រៅ ហើយក្រោយមកជម្លោះនោះ ក៏ចេះតែរីកធំឡើងៗរហូតលះលែងគ្នា។ បន្ទាប់ ពីបែកបាក់គ្នា ប៉ារបស់ សូនីតា ក៏បានរៀបការ ប្រពន្ធថ្មីទៀត ។ លុះចៅអាយុបាន៣ឆ្នាំ ទំនងជា ឈឺចាប់ដោយសារអតីតស្វាមីធ្វើបាបនោះក៏បាន បណ្តាលឱ្យកូនស្រីរបស់ខ្ញុំខូចចិត្តក្លាយទៅជាស្រី ស្រឡាញ់ស្រីដូចគ្នា រួចក៏បានចុះចោលកូនទាំង ៣បាត់ស្រមោលឈឹងទៅ មិនដឹងជាទៅដល់ទី ណា ឬក៏ស្លាប់ និងរស់នោះទេ! ។

លោក សេងអួន បានបន្តថា ចៅស្រីរបស់ ខ្ញុំម្នាក់នេះ នាងមាននិស្ស័យស្រឡាញ់ចូលចិត្ត ចម្រៀងសម័យនេះតាំងតែពីនាងទើបតែចេះ និយាយតតាក់តតុបមកម៉្លេះ ។ ដោយឃើញចៅ មាននិស្ស័យដូច្នោះ ខ្ញុំក៏បានចាប់ផ្តើមបង្ហាត់ បង្រៀនចៅស្រីច្រៀងនៅពេលដែលនាងមាន វ័យ៥-៦ឆ្នាំ និងបានបញ្ជូនឱ្យទៅហាត់រៀន បន្ថែមជាមួយលោក ហួ ឡាវី ។ ចៅស្រីនេះ តាំងតែពីនាងចេះនិយាយមកម៉្លេះ គឺចូលចិត្ត ស្តាប់ចម្រៀងណាស់ ជាពិសេសបទជំនាន់ដើម របស់អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា ហើយអ្វីដែលជាចំណុចពិសេសនោះ គឺនាងច្រៀង ស្រដៀងទៅនឹងអតីតអ្នកចម្រៀងស្រីលំដាប់ជួរ មុខពីសម័យអតីតកាលស្ទើរតែបេះបិទ និងត្រូវ បានអ្នកផងហៅថា ជាអ្នកស្រី រស់ សេរីសុទ្ធា ឬ អ្នកស្រី ប៉ែន រ៉ន ចាប់ជាតិទៀតផង ។

លោក សេងអួន រំលឹកថា កាលពីអាយុ៥ ទៅ៦ឆ្នាំ សូនីតា នាងចេះច្រៀងបទចម្រៀងរបស់ អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី រស់ សេរីសុទ្ធា យ៉ាងស្ទាត់ជំនាញជិត៥០បទទៅហើយ ហើយ នៅពេលដែលម្តាយមីងរបស់នាងដែលត្រូវជា កូនស្រីពៅរបស់ខ្ញុំច្រៀងលេងគឺ សូនីតា ច្រៀង ត្រាប់តាមដែរ ។ នៅពេលដែលសង្កេតឃើញ និស្ស័យរបស់ចៅបែបនេះ ខ្ញុំក៏បានជំរុញចៅឱ្យ ចូលរួមប្រឡងចម្រៀងសម័យ ដែលមានបេក្ខជន ជាច្រើន និងទទួលបានជ័យលាភីលេខ១នៅ ស្ថានីយទូរទស្សន៍ជទណ ប្រចាំឆ្នាំ២០១៣ ហើយ បទដែលនាងបានលើកយកមកច្រៀងនោះគឺបទ “ឈប់ព្រួយទៅបង” របស់អ្នកស្រី ប៉ែន រ៉ន ។ ក្រោយពីការប្រឡងនៅ ជទណ នាងក៏បានដើរ ច្រៀងតាមកម្មវិធីផ្សេងៗមានដូចជា បុណ្យខួប កំណើត ជប់លៀង និងពិធីអាពាហ៍ពិពាហ៍ ជាដើម ។ ដោយឡែកចៅស្រីម្នាក់នេះក៏បានដាក់ ពាក្យប្រឡងជាបន្តបន្ទាប់ទៀតនៅក្នុងកម្មវិធី “សំនៀងចែងចាំង” ដែលរៀបចំឡើងដោយ ស្ថានីយទូរទស្សន៍ ជទណ ហើយក្នុងនោះមាន បេក្ខជនចូលរួមប្រឡងជាង៥០០នាក់ និងបាន ប្រឡងជាប់ជុំទី២ហើយ គឺជម្រុះនៅសល់តែបេក្ខជន៧២នាក់ប៉ុណ្ណោះ ហើយ ក៏នឹងត្រូវឡើងប្រឡងជុំទី៣នៅថ្ងៃទី២២-២៣ ខែមិថុនាខាងមុខនេះផងដែរ ។ បន្ថែមជាមួយគ្នានោះដែរ សូនីតា ក៏ជាបេក្ខជនប្រឡងចម្រៀងសម័យក្នុង កម្មវិធី“ផ្កាយរះក្នុងសួន” របស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ និងបាន ប្រឡងជម្រុះជាប់ជុំទី២ ត្រៀមបន្តចូលរួមជុំទីបីផងដែរ ។

លោក ឡុង សេងអួន បានបន្តថា ខ្ញុំពិតជាមានមោទនភាព និង អារម្មណ៍រំភើបណាស់នៅពេលដែលឃើញចៅឡើងច្រៀងនៅតាមកម្មវិធី ផ្សេងៗមានភ្ញៀវជាច្រើនបាននាំគ្នាទះដៃគាំទ្រសរសើរចៅ ។ ចាប់តាំងពី ពេលនោះមក សូនីតា ក៏តែងដើរតាមម្តាយមីងរបស់គេដែលជាកូនស្រីពៅ របស់ខ្ញុំឈ្មោះ ឡុង សុជាតា ច្រៀងតាមវង់តន្ត្រីសម័យក្នុងកម្មវិធីផ្សេងៗ រហូតមក ដែលក្នុងមួយយប់ទទួលបានកម្រៃ១៥ដុល្លារដែរ ។ ប៉ុន្តែមានរាត្រី ខ្លះភ្ញៀវពេញចិត្តគេឱ្យលុយធីបពី១០០ទៅ២០០ដុល្លារក៏មាន ហើយក៏បាន ធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពប្រសើរឡើងជាងមុនដែរ ។

ចំណែកឯអ្នកស្រី ឡុង សុខអេង ដែលត្រូវជាជីដូន(បងស្រីរបស់លោក ឡុង សេងអួន) បានមានប្រសាសន៍ដែរថា សូនីតា មានបងប្អូនបង្កើតចំនួន ៣នាក់(ប្រុសម្នាក់) ហើយនាងជាកូនពៅ ឯបងស្រីច្បងរបស់នាងមានអាយុ ១៧ឆ្នាំហើយ សព្វថ្ងៃមានរបរជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកបង ប្រុសទី២មានវ័យ១៣ឆ្នាំ ។ ខ្ញុំមិននឹកស្មានថា ចៅស្រីមានទេពកោសល្យ ផ្នែកចម្រៀងសម័យល្អយ៉ាងនេះទេ ព្រោះឪពុកម្តាយរបស់គេគ្មាននរណាម្នាក់ ជាអ្នកសិល្បៈឡើយ ។ នេះប្រហែលជានាងកាត់ទៅរកជីតារបស់គេ ដែល ត្រូវជាប្អូនប្រុសរបស់ខ្ញុំហើយ ។ ជីដូនដែលជាអ្នកមើលថែ សូនីតា តាំងតែ ពីបាតជើងក្រហមរងាលរូបនេះបានបន្តថា តាំងតែពីតូចមកម៉្លេះ ចៅម្នាក់ នេះចូលចិត្តស្តាប់ និងច្រៀងណាស់ សូម្បីចូលបន្ទប់ទឹកក៏ច្រៀងដែរ ។

ញញឹមញញែមអង្គុយពីរនាក់បងប្រុសនៅក្បែរជីតា កុមារី សូនីតា បាននិយាយដោយសម្តីចច្រេះយ៉ាងក្លាហានថា ខ្ញុំចូលចិត្តស្តាប់ និងច្រៀង ណាស់ ។ ហើយតាំងតែពីមិនទាន់ប្រឡងជាប់ម៉្លេះ នៅពេលដែលមីងគាត់ ចេញទៅច្រៀងតាមកម្មវិធីផ្សេងៗនោះ ខ្ញុំតែងរំអុកសុំគាត់ទៅជាមួយដែរ ។ ខ្ញុំបានសច្ចារក្នុងចិត្តហើយថា ទៅថ្ងៃអនាគតខ្ញុំនឹងខំប្រឹងប្រែងឱ្យក្លាយជា អ្នកចម្រៀងល្បីឈ្មោះម្នាក់ឱ្យទាល់តែបាន! ៕

រូបភាព និងអត្ថបទពី៖ dnt-news.com

តើគួរបង្កលក្ខណៈឲ្យក្មេងជំទង់​សេពគប់មិត្តល្អ​ដូចម្តេចខ្លះ?

ស្តង់ដារ

The Perks Of Dreaming

ការបង្កលក្ខណៈឲ្យក្មេងជំទង់ចេះសាងសម្ព័ន្ធភាពភាពល្អ នឹងមិត្តភក្តិ គឺជារឿងសំខាន់និងមានប្រយោជន៍
បំផុតដូចពុទ្ធភាសិតដែលចែងថា “កុំសេពគប់មនុស្សពាល ត្រូវសេពគប់អ្នកប្រាជ្ញបណ្ឌិត” ព្រោះឥទ្ធិពល
របស់មិត្តល្អ វានឹងអាចការពារឲ្យគេជៀសផុតពីទង្វើដែលប្រកបដោយគ្រោះថ្នាក់បំផ្លិចបំផ្លាញខុសសីលធម៌
ឬខុសច្បាប់ផងដែរ។យើងមានវិធានការខ្លះៗដូចជា៖

1. បង្ហាត់ឲ្យកូនរៀនសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ ដើម្បីសេពគប់មិត្តល្អ ក្មេងក៏ត្រូវចេះធ្វើខ្លួនឲ្យទៅ
ជាមិត្តល្អផងដែរ។ ក្នុងការនេះ លោកអ្នកគ្រាន់តែចេះផ្តល់នូវក្តីស្រលាញ់ ភាពកក់ក្តៅ មានក្ដីមេត្ដាយ៉ាងស្មើ
ចុងស្មើដើម នោះសម្ព័ន្ធភាពនឹងបានប្រសើរថ្លៃថ្លា កូនក៏និងមានមោទនភាពចំពោះខ្លួនឯង មានសុខភាពចិត្ត
ល្អប្រសើរមានភាពឆ្លាតខាងអារម្មណ៍ និងប្រកាន់ខ្ជាប់ចំពោះចរិយាធម៌។

2. សង្កេតតាមដានចំពោះមិត្តភក្តិរបស់កូន ឪពុកម្តាយគួរតែស្គាល់មិត្តភក្តិនានារបស់កូន ហៅគេឲ្យមក
លេងផ្ទះនិយាយលេងជាមួយពួកគេ ហើយបើបានស្គាល់ឪពុកម្តាយរបស់ពួកគេរឹតតែ ប្រសើរទៅទៀតនឹង
បានស្គាល់គ្នាជួយតាមដានទាំងអស់គ្នា ការពារកុំឲ្យពួកគេប្រព្រឹត្តអំពើជ្រុលជ្រួសហួសគន្លងដែលអាចនាំ
ទៅរកគ្រោះវិបត្តិ។ ម្យ៉ាងទៀតលោកអ្នកអាចណែនាំ និងរកបរិយាកាសឲ្យពួកគេមានឱកាសបានរាប់អាន
មិត្តភក្តិល្អថ្មីៗដទៃទៀត  ដែលគេពុំធ្លាប់ស្គាល់។

3. ជំរុញកូនឲ្យចេះគិតនឹងហ៊ានសម្តែងមតិដោយសេរី ដើម្បីឲ្យកូនបានអភិវឌ្ឍភាពជាខ្លួនឯងឲ្យរឹងមាំ និង
បង្កើនសមត្ថភាពក្នុងការជំទាស់ កុំឲ្យសម្ពាធរបស់មិត្តភក្តិអូសទាញបាន ដោយងាយ។

4. ករណីឪពុកម្តាយមិនចូលចិត្តមិត្តភក្ដិរបស់កូន ព្រោះតែរូបរាងខាងក្រៅ ចិត្តគំនិត ឬទង្វើណាមួយរបស់
ពួកគេអ្នកមិនគួររិះគន់ទៅលើមិត្តភក្តិរបស់កូននោះទេ ព្រោះវាប្រៀបដូចជារិះគន់ទៅលើកូនខ្លួនឯងដូច្នោះដែរ​
តែអ្នកត្រូវបង្កទំនាក់ទំនងល្អ  និងព្យាយាមរកឲ្យឃើញថា  តើហេតុអ្វីទើបមិត្តភក្តទាំងនោះសំខាន់ចំពោះកូន
របស់អ្នក?​ ហើយអ្នកគួរពិចារណាបន្ដថា តើក្ដីបារម្ភចំពោះរឿងមិត្តភក្តិរបស់កូននោះ វាពិតជាគួរឲ្យបារម្ភនិង
មានផលប៉ះពាល់អ្វីធំដុំដែរឬទេ? ឬមួយដោយគេគ្រាន់តែខ្លួនចម្លែក ធ្វើអ្វីខុសគេតាមបែបយុវវ័យតែប៉ុណ្ណោះ
ទេ? ប្រសិនបើអ្នកប្រាកដក្នុង​ចិត្តហើយថា វាពិតជាឲ្យហេតុមិនល្អមែននោះ អ្នកគួរនិយាយជាមួយកូនអំពីទង្វើ
អ្វីខុសអ្វីត្រូវ និងអ្វីគួរទទួលអ្វីមិនគួរទទួល? ដោយមិនចាំបាច់ទៅវាយប្រហាររិះគន់ទៅលើមិត្តភក្តិរបស់កូនដោយ
ត្រង់ៗនោះទេ។ ប្រការសំខាន់អ្នកត្រូវបង្ហាញឲ្យកូនឃើញថា តើឪពុកម្ដាយគិតនិងបារម្ភចំពោះកូនដូចម្តេចខ្លះ?
បន្ទាប់ពីនោះធម្មជាតិវានឹងព្យាបាលដោយខ្លួនឯង។

5. ជំរុញឲ្យកូនរៀនគិតដោយឯករាជ្យម្ចាស់ការ និងសម្រេចចិត្តដោយឈលើគោលការណ៍សំខាន់របស់ខ្លួន
មិនមែនសម្រេចតាមចិត្តអ្នកដទៃនោះទេ។​ គួរលើកកម្ពស់ឲ្យកូនគិតបែបវិភាគ ប្រមើលដល់លទ្ធផលដែលនឹង
កើតឡើងនាពេលអនាគតអំពីទង្វើរបស់ខ្លួន និងជាពិសេសគឺ ទង្វើដែលប្រឈមមុខនឹងគ្រោះថ្នាក់នោះឯង។
ម្យ៉ាងទៀតឪពុកម្តាយត្រូវបកស្រាយឲ្យកូនបាន យល់អំពីភាពខុសប្លែកគ្នារវាងរូបភាពនិងការនិយមរបស់វ័យ
ជំទង់ និងអត្តសញ្ញាណផ្ទាល់ខ្លួន ដែលមិនមែនចាំបាច់ទាល់តែធ្វើឲ្យទាន់សម័យតាមការបំពក់បំពុលរបស់ឈ្មួន
សម្ភារនិយម ជាអ្នកបង្កើតឡើង ដើម្បីស្វែងរកចំណេញពីការប្រើប្រា់ស់​ជាប្រចាំនោះទេ។

6. បង្រៀនកូនឲ្យចេះថ្លឹងថ្លែង ទោះបីជាកូនត្រូវប្រឈមមុខជាមួយសម្ពាធ ឬឥទ្ធិពលពីក្រុមមិត្តភក្តិយ៉ាងណា
ឪពុកម្ដាយគួរជួយឲ្យគេចេះថ្លឹងថ្លែងនូវអ្វីជាខ្លួនឯង? អ្វីទៅដែលជាអ្នកដទៃ? ដោយមិនចាំបាច់ទាល់តែធ្វើអ្វីឲ្យ
ដូចអ្នកដទៃទាំងស្រុងនោះទេ។  ប្រការនេះឪពុកម្ដាយត្រូវ ពន្យល់កូនឲ្យហាត់សម្រេចធ្វើអ្វីៗដោយឈរលើ
គោលការណ៍ឯករាជ្យរឬម្ចាស់ការ។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវធ្វើឲ្យកូនដឹងថា គេគឺជាមនុស្សជាទីស្រឡាញ់របស់
ឪពុកម្តាយ និងជាបុគ្គលមានតម្លៃម្នាក់នៅក្នុងផ្ទះជានិច្ច។

7. ឲ្យកូនរៀនទទួលស្គាល់និងកែប្រែកំហុស ចូរអ្នកចងចាំទុកថា យើងគ្រប់គ្នាអាចស្វែងរកមេរៀនដ៏មានតម្លៃ
ពីកំហុសឆ្គងបាន។ បើកូនធ្វើខុស យើងត្រូវជួយគេឲ្យចេះភ្ញាក់រឭក និងដឹងថាមិន ត្រូវធ្វើខុសតទៅទៀត​ ពុំមែន
ឆ្ងាញ់នឹងការដាក់ទោស ឬសំលៀងបបួរមាត់ជេរស្ដីត្មះតិះដៀល នោះទេ។

សៀវភៅ “ចិត្តវិទ្យាវ័យជំទង់

黄誉博- Huang yi bo – (ហ័ងអ៊ីព័រ) ក្មេងប្រុសចិន

ស្តង់ដារ

4805223878e62fc1jw1e0ul9h21pvj

ឈ្មោះជាអក្សរចិន :黄誉博
ឈ្មោះជាភាសាអង់គ្លេស : Robby
ឈ្មោះផ្សេងទៀត​: ឡានតត ក្នុងរឿងមនុស្សភពផ្កាយសក់ខៀវ (蓝多多) ស្ដេចចម្លើយ( 答题王) ,រាជបុត្ររបាំ (歌舞小王子)
ឈ្មោះហៅក្រៅ :  អាម្នាស់
ឈ្មោះអ្នកប្រិយមិត្តហៅ :  ប៉ប៉ . អ៊ីព័រ , សៀវព័រ
សញ្ជាតិ : ចិន
ជនជាតិ : ចិន (ហាន)
តារានិករ : ស្ត្រីព្រហ្មចារីយ៍
កម្ពស់ : 155cm
ទម្ងន់ : 40 គីឡូូក្រាម
អាយុ : 13 ឆ្នាំ
ស្រុកកំណើត : ក្រុងវិនជៅ ខេត្តជឺជាំង (浙江 温州) ប្រទេសចិន
ទីលំនៅបច្ចុប្បន្ន : ក្រុងវិនជៅ ខេត្តជឺជាំង
ថ្ងៃខែឆ្នាំកំណើត : ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2001
អាជីព​:  កុមារតារាកុន , សិស្ស , តារាចម្រៀង , តារាសម្ដែង
បញ្ចប់ការសិក្សានៅសាលាបឋមសិក្សា ក្រុងវិនជៅ  ( សាលាវិចិត្រសិល្បៈ)
ស្នាដៃ : 《កូនមនុស្សភពផ្កាយDOBODO》、《មនុស្សភពផ្កាយសក់ខៀវ 》

Khmer kids’s got talent

ស្តង់ដារ

ហេតុដែលខ្ញុំដាក់តំណវីដេអូនេះឡើង គឺព្រោះចង់លើកតំកើន សិល្បៈរបស់ក្មេងៗ ដែលសព្វថ្ងៃ កម្ពុជាផ្ដោតតែទៅលើមនុស្សធំ​ប៉ុណ្ណោះ ធ្វើឲ្យក្មេងៗគ្មានទឹកចិត្ត ដើម្បីបង្ហាញសមត្ថភាពរបស់គេ។  ដើម្បីប្ដូរចំណាប់អារម្មណ៍ ឲ្យមានការគាំទ្រចំពោះក្មេងៗមាន​ទេពកោសល្យ​ផង និងដើម្បីមានការប្រកួត និងប្រណាំងប្រជ្រែងផងដែរ។
នេះគ្រាន់តែជាសិល្បៈផ្នែកចំរៀងប៉ុណ្ណោះ  នៅមានសិល្បៈសំដែង  សិល្បៈបញ្ចូលសំលេង សិល្បៈរាំទៀត។

អនាគត​កូន​ចៅ​យើង​កំពុង​ប្រឈម​ហានិភ័យ

ស្តង់ដារ

130607_02

កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​គឺជា​វិបតិ្ត​ដ៏​ធំ ដែល​ពុំ​សូវ​មើល​ឃើញ​ឡើយ បើ​ធៀប​នឹង​កង្វះ​ស្បៀង​អាហារ​និង​ខុស​គ្នា​ពី​កង្វះ​ស្បៀង​អាហារ ដោយ​សារ​ភាព​អត់​ឃ្លាន​ធ្វើ​ឲ្យ​គេ​ចាត់​ទុក​កង្វះ​ស្បៀង​អាហារ​ជា​បញ្ហា​ បន្ទាន់។

ប៉ុន្តែ​ផល​ប៉ះពាល់​របស់​កង្វះ​អាហារូបត្ថម្ភ​កាន់​តែ​ឃើញ​ច្បាស់ នៅ​ពេល​កុមារ​ធំ​លូត​លាស់​គឺ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​មាន​រាង​កាយ​ទន់ ​ខ្សោយ និង​ងាយ​ទទួល​រង​នូវ​ជំងឺ​ដែល​សម្លាប់​ជីវិត​។ អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​នៅ​ពេល​កុមារ មិន​ត្រឹម​តែ​កាត់​បន្ថយ​បញ្ញា​ផលិតភាព និង​សក្តានុពល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​អ្នក​ជំនាន់​ក្រោយ នៅ​ពេល​ម្តាយ​ទទួល​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​មាន​កូន​ទម្ងន់​ស្រាល​ ពេល​សម្រាល​កូន។ កុមារ​កម្ពុជា មាន​អាហារូបត្ថម្ភ​មិន​ល្អ​ផ្តល់​ផល​វិបាក​រយៈ​ពេល​វែង​ដល់​ការ​អភិវឌ្ឍ​រាង ​កាយ​និង​ខួរ​ក្បាល​របស់​ពលរដ្ឋ​កម្ពុជា​និង​ដល់​ផលិត​ភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ បើ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​ថេរ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​ក៏​ដោយ ក៏​ប៉ុន្តែ ករណី​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ច្រើន​ក្នុង​ប្រទេស​ពុំ​ល្អ​ទេ ក្នុង​រយៈ​ពេល ៥ ឆ្នាំ​កន្លង​មក គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ។

ការ​ស្ទង់​មតិ​សុខភាព​ប្រជាជន​ឆ្នាំ ២០១០​បាន​បង្ហាញ​ថា កុមារ​កម្ពុជា​អាយុ​ក្រោម ៥ ឆ្នាំ​ចំនួន ២៨ ភាគរយ​ខ្វះ​ទម្ងន់​ដោយ​ពុំ​មាន​ការ​រីក​ចម្រើន​អ្វី​ទេ​ធៀប​នឹង​ឆ្នាំ​២០០៥។

ជា​ក្តី​បារម្ភ មាន​ការ​កើន​ឡើង​នូវ​ករណី​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់​ធ្ងរ ក្នុង​រយៈ​ពេល​ដដែល​នេះ ដោយ​កុមារ​ស្គម​ស្គាំង​បាន​កើន​ឡើង​ពី ៩ ភាគរយ​ទៅ ១១ ភាគរយ។ ក្នុង​អត្រា​៤០ ភាគរយ កម្ពុជា​មាន​អត្រា​ប្រេវ៉ាឡង់​ខ្ពស់​នៅ​អាស៊ី​អាគេ្នយ៍​ទាក់​ទង​នឹង​កុមារ​ ដែល​ទាប មាន​ន័យ​ថា ពួកគេ​ទាប​ជាង​អាយុ​របស់​ខ្លួន។ មាន​ភ័ស្តុតាង​រឹង​មាំ​ជា​លក្ខណៈ​អន្តរជាតិ ដែល​កុមារ​កម្ពស់​ទាប​ចុះ​ឈ្មោះ​ចូល​រៀន ក្រោយ​មក ធ្វើ​កិច្ចការ​សាលា​ពុំ​សូវ​បាន​ល្អ បោះ​បង់​ការ​សិក្សា​មុន​គេ​ហើយ​រក​ចំណូល​ថ្ងៃ​អនាគត​ទាប​ជាង​កុមារ​ដទៃ​ទៀត​ ដែល​មិន​ថយ​កម្ពស់។

មាន​ន័យ​ថា កង្វះ​អាហារូបត្ថម្ភ​ក៏​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ផង​ដែរ។ ក្នុង​ឆ្នាំ ២០១១ អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​បាន​បាត់​បង់​ជាង ១៤៦ លាន​ដុល្លារ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​តែ​ផល​ប៉ះ​ពាល់​នៃ​ កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ប៉ុណ្ណោះ។ អនាគត​កុមារ​ត្រូវ​បាន​កំណត់​ច្រើន ដោយ​គុណភាព​នៃ​អាហារូបត្ថម្ភ​ក្នុង​រយៈ​ពេល​១​ពាន់​ថ្ងៃ​ដំបូង​ដែល​ចាប់​ ផ្តើម​ពី​ការ​កកើត រហូត​ដល់​ថ្ងៃ​គម្រប់​ខួប​ទី ២។ កុមារ​កើត​ថ្ងៃ​នេះ នឹង​បញ្ចប់​ការ​សិក្សា​នៅ​ប្រហែល​ឆ្នាំ ២០៣០​។​ប្រសិន​បើ​សមត្ថភាព​ខួរ​ក្បាល​ទទួល​រង​ខូច​ខាត​ធ្ងន់​ធ្ងរ ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​រយៈ​ពេល ១ ពាន់​ថ្ងៃ​ដំបូង​នោះ​កម្រិត​ផលិត​ភាព​របស់​កុមារ​ពេល​កុមារ​ចូល​ក្នុង​ កម្លាំង​ពលកម្ម នៅ​ឆ្នាំ ២០៣០ នឹង​ស្ថិត​ក្រោម​សក្តានុពល​ខ្លាំង ហើយ​អាច​ទាប​ជាង​តម្រូវ​ការ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​ជឿន​លឿន។

កង្វះ អាហារូបត្ថម្ភ​បង្ក​ឡើង​ដោយ​កត្តា​ច្រើន​ថែម​ទៀត​ក្រៅ​ពី​កង្វះ​នៃ​អាហារ​ មាន​ជីវជាតិ។​ភាព​ក្រីក្រ ការ​បន្ទោបង់​នៅ​ទី​វាល ការ​បញ្ចុក​កូន​មិន​ត្រឹម​ត្រូវ ការ​អប់រំ​របស់​ម្តាយ និង​ឋានៈ​អាហារូបត្ថម្ភ សុទ្ធ​តែ​កត្តា​ហានិភ័យ​ចំពោះ​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ។ យោង​តាម​ការ​ស្ទង់​មតិ​ប្រជាសាស្រ្ត​នា​ពេល​ថ្មីៗ​នេះ​គ្រួសារ​កម្ពុជា​ជាង​ ពាក់​កណ្តាល​ពុំ​មាន​លទ្ធភាព​ប្រើ​ប្រាស់​បង្គន់​ទេ​ហើយ​គ្រួសារ​ជនបទ​ជាង ២ ភាគ ៣ បាន​បត់​ដៃ​បត់​ជើង​នៅ​តាម​ទីវាល។ ទស្សន​វិស័យ​អភិវឌ្ឍ​អាស៊ី​របស់ WB ឆ្នាំ ២០១៣ បាន​កំណត់​កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​នៃ​រយៈ​ពេល​១០០០ ថ្ងៃ​ដំបូង ជា​បញ្ហា​ប្រឈម នៃ​ការ​លូត​លាស់​សម្រាប់​កម្ពុជា (មើល http://www.adb.org/publications/series/asiandevelopment-outlook)។

គន្លឹះ​បង្ការ​វិបតិ្ត​រយៈ​ពេល​១០០០ ថ្ងៃ​ដំបូង​នេះ​គឺ​ការ​រៀប​ចំ​នូវ​វិធានការ​ផ្សារ​ភ្ជាប់​គ្នា ដែល​ផ្តល់​សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ​អនាម័យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ នេះ​អាច​រួម​បញ្ចូល​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​បរិមាណ គុណភាព​អាហារ​គ្រប់​គ្រាន់ និង​ចម្រុះ តាម​រយៈ​ការ​ផលិត​អាហារ​នៅ​ផ្ទះ​ការ​ផ្ទេរ​ក្នុង​សង្គម​និង​ការ​ផ្សព្វ​ ផ្សាយ​ពី​អាហារ​ដាក់​ជីវជាតិ​បន្ថែម​ការ​លើក​កម្ពស់​ការ​បំបៅ​ដោះ​កូន ការ​បញ្ចុក​អាហារ​ត្រឹម​ត្រូវ ការ​ពង្រឹង​សេវា​សុខភាព​ជា​មូលដ្ឋាន និង​ការ​បំប៉ន​បន្ថែម​ជីវជាតិ​សម្រាប់​ស្ត្រី​និង​កុមារ។

ការ​គ្រប់​គ្រង​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ តាម​រយៈ​ការ​តាម​ដាន​ការ​លូត​លាស់​អាច​ជួយ​ដោះស្រាយ​បញ្ហា​។ រដ្ឋាភិបាល​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ជីវជាតិ​ដោយ​ធ្វើ​ឲ្យ បរិស្ថាន​និង​អនាម័យ​កាន់​តែ​ល្អ​ដោយ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​អាហារ និង​បច្ចេកទេស​ស្តុក​ទុក​អាហារ​កាន់​តែ​ល្អ​ប្រសើរ​។ របៀប​វារៈ​ដ៏​ធំ​នេះ​មិន​គួរ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ ប៉ុណ្ណោះ​ទេ។ ចំពោះ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន គឺ​ត្រូវ​មាន​ភាព​ជា​ដៃ​គូ​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល​និង​ស្ថាប័ន​ ពាក់​ព័ន្ធ​ទាំង​អស់​។ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ចូល​រួម​ចំណែក​ក្នុង​ របៀប​វារៈ​នេះ តាម​រយៈ​ការ​វិនិយោគ​ជា​ច្រើន។ គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់ រួម​មាន​កម្មវិធី​ជីវភាព និង​អាហារូបត្ថម្ភ​តាម​សហគមន៍​ក្នុង​ឃុំ​ចំនួន ១០០ នៅ​ជុំវិញ​បឹង​ទន្លេសាប។ សុវត្ថិភាព​សង្គម​នៃ​គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​លើក​មុន​រាប់ មាន​ការ​ចែក​ចាយ​ស្រូវ​អង្គរ និង​ការ​ផ្តល់​អាហារ​នៅ​សាលា​រៀន។ គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​ក៏​បាន​បង្កើន​ចំណូល​នៅ​តាម​ជនបទ តាម​រយៈ​កម្មវិធី​ធ្វើ​ការ​ដើម្បី​សាច់​ប្រាក់​។ អ្នក​ចូល​រួម​ជិត ៤ ម៉ឺន​នាក់ ក្នុង​ខេត្ត​ចំនួន ៧ ក៏​អាច​ទទួល​បាន​ការងារ​ជា​មធ្យម ៣០ ថ្ងៃ ក្នុង​ការ​កែ​លម្អ​ផ្លូវ​តាម​ជនបទ និង​ប្រឡាយ​ទឹក​ចំនួន ៤០។

ការ​រីក​ចម្រើន​ផ្នែក​អនាម័យ​គឺជា​លទ្ធផល​សំខាន់​នៃ​គម្រោង​ផ្គត់​ផ្គង់​ ទឹក និង​អនាម័យ​តាម​ជនបទ​នៅ​បឹង​ទន្លេសាប ដែល​អ្នក​ភូមិ​ជាង ៥០ ម៉ឺន​នាក់​ទទួល​បាន​ទឹក​ស្អាត និង​ប្រហែល ២៥ ម៉ឺន​នាក់​ទទួល​បាន​បង្គន់​អនាម័យ។

គម្រោង​ផ្គត់​ផ្គង់​ទឹក​និង​អនាម័យ​តាម​ជនបទ​ទី ២ មាន​គោល​បំណង​ផ្តល់​សេវា​ជូន​ប្រជាជន​ជាង ៤០ ម៉ឺន​នាក់​បន្ថែម​ទៀត​។ ការ​លើក​កម្ពស់​អនាម័យ​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដែល ​កំពុង​តែ​សាក​ល្បង​វិធី​សាស្រ្ត​សុខភាព​ភូមិ​គំរូ​នៅ​តាម​សហគមន៍​ក្នុង​ ភូមិ​ក្រី​ក្រ​ចំនួន ១៨០ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​។​គម្រោង​នោះ រួម​មាន​ការ​ផ្តល់​ថ្នាំ​ដើម្បី​ទប់​ស្កាត់​ព្រូន​ប៉ារ៉ាសិត ក្នុង​ខេត្ត​ចំនួន ១០។

រួម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់​ព័ន្ធ យើង​អាច​ជួយ​ធានា​ថា​ខណៈ​ដែល​ប្រទេស​កំពុង​រីក​ចម្រើន​កុមារ​កម្ពុជា អាច​ទទួល​បាន​អាហារ​មាន​ជីវជាតិ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ទឹក​ស្អាត និង​បរិស្ថាន​ស្អាត ដូច្នេះ ពួក​គេ​អាច​ទទួល​បាន​អនាគត​ភ្លឺ​ថ្លា​ដែល​ពួកគេ​សម​នឹង​ទទួល​បាន៕

ริวจิ อิงครัต หาญวงศ์ไพบูลย์- Ryuji Ingkhrat Hanwongphaibool (រាវជិ អ៊ីងក្រាត ហានវង្សផៃប៊ូល) ក្មេងប្រុសថៃ

ស្តង់ដារ

อิงครัต หาญวงศ์ไพบูลย์

ឈ្មោះពិត:  Ryuji Ingkhrat Hanwongphaibool (រាវជិ អ៊ីងក្រាត ហានវង្សផៃប៊ូល)

ឈ្មោះហៅក្រៅ : Ryuji (រាវជិ)

ថ្ងៃខែឆ្នាំកំណើត: ថ្ងៃទី22 ខែធ្នូ  ឆ្នាំ2006

អាយុ: 7 ឆ្នាំ

ទំងន់: 20 គីឡូក្រាម (20 kg)

កំពស់: 120 សង់ទីម៉ែត្រ (120 cm)

សញ្ជាតិ:ថៃ។

ជនជតិ: ថៃ។

កើតនៅក្នុងមន្ទីពេទ្យគ្រីស្ទីនបាងកក

ការសិក្សាអប់រំ: មត្តេយ្យសាលាមត្តេយ្យ 2  និងបឋមសិក្សា ថាំភីរ៉ាក់

និស្ស័យ: ពិតជាក្មេងរពិស និងរប៉ិលរប៉ូចណាស់។

ម្ហូបអាហារដែលចូលចិត្ត: បាយសាច់មាន់អាំង។

គំនូរជីវចល:  Super Heroes MARVEL

កន្លែងដែលចូលចិត្ត: ប៉ាតាយ៉ា  ផ្ទះគ្រូបង្រៀនភាសាអង់គ្លេសបង្រៀន សាលាគូរគំនូរ។

អ្នកចំរៀងដែលចូលចិត្ត: justin bieber, Sukrit Wisetkaew (សុក្រិត វិសិដ្ឋកែវ ហៅ ប៊ី) ,Phakin Khamwilaisak (ផាកិន កាមវិល័យស័ក្កិ ហៅតូណូ) , តារា Mariano ។

ឈ្លើយ​គ្រប់តែកន្លែងណ្នឹង

ស្តង់ដារ

នៅ​ក្នុង​ថ្នាក់រៀន​មួយ អ្នកគ្រូ​បាន​ប្រើ​សិស្ស​ម្នាក់​ឈ្មោះ​ប្រែត អោយ​យក អ៊េ​ប៉ុង លុប​ក្តារខៀន​ទៅ​ជ្រលក់​ទឹក ដើម្បី​លុប​ក្តារខៀន​កុំអោយ​ហុយ​ដី​ស​។ ប្រែត​រត់​ទៅ​មួយ ភ្លែត​ហើយ​ត្រឡប់មកវិញ​៖
​អ្នកគ្រូ​៖ ឯង​ទៅ​ជ្រលក់​ទឹក​អី បានជា​លឿន​ម្ល៉េះ​ប្រែត?
​ប្រែត​៖ បាទ​! អ្នកគ្រូ នៅក្នុង​បន្ទប់ទឹក​គ្មាន​ទឹក​ទេ ហេតុនេះហើយ ទើប​ខ្ញុំ​ជ្រលក់​ទឹកនោម​ខ្ញុំ​បន្តិច​ទៅ !
​អ្នកគ្រូ​និយាយ​ទាំង​កំហឹង​៖ សីលធម៌​ឯង​ក៏​ខ្សោយ​ម្ល៉េះ​អាប្រែត​?
​ប្រែត​៖ បាទ !​ពិតមែន​ហើយ អ្នកគ្រូ​កាល​រៀន​សីលធម៌ ថ្នាក់​ទី ៤ ទី​៥ ខ្ញុំ​បាន​ពិន្ទុ​ធ្លាក់​តែ​រហូត​គឺ​ពិន្ទុ ៣ ឬ ៤ ប៉ុណ្ណោះ​
​អ្នកគ្រូ​សួរ​បន្ត​៖ ប្រែត !​នៅផ្ទះ​ឯង ឈ្លើយ​អញ្ចឹង​ដែរឬទេ​?
​ប្រែត​៖ បាទ​! អ្នកគ្រូ គ្រប់​កន្លែង​ហ្នឹង !
​អ្នកគ្រូ​កាន់តែ​ខឹង​ខ្លាំង​៖ ខ្ញុំ​នឹង​ផ្តល់​ពត៌មាន ទៅ​អោយ​ឪពុក​-​ម្តាយ​ឯង​បានដឹង !
​ ប្រែតឆ្លើយ​យ៉ាង​រហ័ស​៖ មិនចាំបាច់​ទេ​អ្នកគ្រូ ! រឿង​ពត៌មាន ប៉ា​ខ្ញុំ​តាមដាន​រាល់​ថ្ងៃ​នឹង មិន​ថា​ពត៌មាន​ជាតិ ពត៌មាន​អន្តរជាតិ ព្រោះ​ប៉ា​ខ្ញុំ​មើល​កាសែត​រាល់ថ្ងៃ ។​
​អ្នកគ្រូ និយាយ​លែង​ចេញ !!!

ដាក់បន្ថែមរឿងកំប្លែង

ស្តង់ដារ

ដោយបំពេញចិត្តខ្លួនឯង និងក្មេងៗផងនោះ  ខ្ញុំនឹងដាក់ថែមប្រកាស ប្រភេទជារឿងកំប្លែងដើម្បីកែអផ្សុក សំរាប់
ប្លក់មួយនេះ រួមទាំង Tag ផងដែរ ដើម្បីឲ្យងាយស្រួលក្នុងការស្វែងរក។

សូមដាក់រឿងកំប្លែង ដើម្បីទុកជាការកៅឆាយមួយ

សុទ្ធតែ​សំនួរផ្តេសផ្តាស

​ឃើញ​កុមារាប៊ីប៊ីចេញពី​បន្ទប់​ប្រឡង ប៉ាប៉ាសប្បាយចិត្ត​ដើរទៅ​សួរ​៖
– មានសង្ឃឹម​ទេ​កូនប្រុស​?
​កុមារាប៊ីប៊ី​ជ្រួញ​ចិញ្ចើម​៖
– គេ​សួរ​សុទ្ធតែ​សំនួរផ្តេសផ្តាស​, ខ្ញុំ​ឆ្លើយ អត់​រួច​ម៉ាម៉ាត់សោះ មានសង្ឃឹម​ម៉េច​កើត​ទៅ​?
– សំណួរ​ផ្តេសផ្តាស​យ៉ាងម៉េចទៅកូនប្រុស​?
– គឺ​ប្រវត្តិសាស្ត្រ​សុទ្ធតែ​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​កើត​មិនទាន់ ចំណែក​ភូមិសាស្ត្រ​វិញ​សួរ​សុទ្ធតែ​កន្លែង​ដែល​ខ្ញុំ​មិនដែល​ទៅដល់ ចំនែកឯវិទ្យាសាស្ត្រអនុវត្តន៍វិញ សុទ្ធតែរបស់ខ្ញុំមិនដែលជួប ឲ្យ​ឆ្លើយ​យ៉ាងម៉េច​កើត​?៕​

ភាពយន្ត៖ ការព្យាបាល the cure

ស្តង់ដារ

the-cure-1995-r1-front-cover

http://www.imdb.com/title/tt0112757/

The Cure2

Dexter, អាយុ ១១ឆ្នាំ ដែលមានជំងឺអេដស៏និងអ្នកជិតខាងឈ្មោះ Eric ដែលចាស់ជាងបន្តិចនិងធំជាងបន្តិចក្លាយជាមិត្ត​ភក្តិដ៏ល្អបំផុត។
Eric ក៏បានក្លាយជាអ្នកជិតស្និទនឹងម្តាយរបស់ Dexter  ដែលជាអ្នកធ្វេសប្រហែសនិងឆ្គួតនឹងសាសនានិងហឹង្សាព្រមទាំងហាមឃាត់មិត្តភាពរបស់ពួកគេលើការសាងមិត្តភាពទៀតផង។ នៅពេលដែលពួកវាដឹងថាវេជ្ជបណ្ឌិតមានទីតាំអនៅ New Orleans បានអះអាងថាបានរកឃើញថ្នាំសម្រាប់ព្យាបាលជំងឺអេដស៏ ហើយក្មេងប្រុសទាំង២បានចាកចេញពីផ្ទះរបស់ពួកគេដោយខ្លួនឯង គ្រោងនឹងចុះអណ្ដែតទឹកទន្លេ Mississippi និងរកគាត់ឲ្យឃើញ។